មនុស្ស២ក្រុម ព័ទ្ធវង់ផឹកស៊ីក្បែរគ្នាទាស់ពាក្យសម្ដី ទាញតុកៅអីចានហោះកែវហើរ

28-មេសា-2025 - ម៉ោង 12:28:PM

រាជធានីភ្នំពេញ៖ យុវជនចំនួន២ក្រុម បានព័ទ្ធផឹកស៊ី នៅជិតគ្នា លុះពេលស្រវឹងស្រារៀងៗខ្លួន ក៏ទាស់ពាក្យសម្ដីគ្នា ទាញតុកៅអី និង ដុំថ្ម គប់គ្នាទៅវិទៅមក ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកធ្វើអន្ដរាគមន៍ កាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងមួយកន្លែង តាមផ្លូវបេតុងថ្មី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានអំពើហិង្សានោះ មានមនុស្សចំនួន២ក្រុម បានព័ទ្ធវង់ផឹកស៊ី នៅជិតគ្នា ដោយបានចាក់បាស់ឮខ្លាំងយកឈ្នះរៀងៗខ្លួន។ លុះពេលពួកគេផឹកស្រវឹងរៀងៗខ្លួន ក៏ចាប់ផ្ដើមមានពាក្យសម្ដីផ្លែផ្កាទៅវិញទៅមក រហូតឈានដល់ការបង្កអំពើហិង្សា ទាញតុ កៅអី និង ដុំថ្ម គប់គ្នាទៅវិញទៅមក បង្ករបួសស្នាម។

ស្របពេលអ្នកផឹកទាំងក្រុម កំពុងតែបង្កនូវអំពើហិង្សានោះ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានដោះស្រាយ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម