កណ្ដាល)៖ ប្រជាពលរដ្ឋឈ្មោះ ឡូញ សារឹម អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអញ្ជែងក្រោម ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានស្នើសុំឲ្យលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលឲ្យជួយអន្តរាគមន៍រុះរើស្លាកគណបក្សកម្លាំងជាតិចេញពីដីមុខផ្ទះរបស់គាត់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រភពបន្តថា កាពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មានឈ្មោះ ជាម សុខខុន តំណាងគណបក្សកម្លាំងជាតិឃុំពុកប្ញស្សី បានមកទំនាក់ទំនងសុំដាក់ស្លាកគណបក្សកម្លាំងជាតិមុខដីរបស់ឈ្មោះ ឡូញ សារឹម តែឈ្មោះ ឡូញ សារឹម មិនបានយល់ព្រមទេ ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល ឈ្មោះជៀម សុខុន និងបក្ខពួកមួយក្រុម មានគ្នាប្រមាណជា១០នាក់ នាំគ្នាមកជីកបង្គោលរៀបឥដ្ឋលើកស្លាកគណបក្សកម្លាំងជាតិ នៅលើដីចំហៀងខាងត្បូងមុខផ្ទះរបស់ឈ្មោះ ឡូញ សារឹម ទោះបីឈ្មោះ ឡូញ សារឹម បានប្រាប់ និងមានកម្លាំងប៉ូលីសមកជួយហាមឃាត់ឲ្យផ្អាក ក៏នៅតែបន្តធ្វើរួចរាល់ដែរ។
បើតាមប្រជាពលរដ្ឋឈ្មោះ ឡូញ សារឹម បានឲ្យដឹងថា ដើម្បីកុំឲ្យសាធារណៈជនយល់ច្រឡំថា គាត់និងគ្រួសារ ជាសមាជិកគនបក្សកម្លាំងជាតិ គាត់ស្នើសុំ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលមេត្តាជួយអន្តរាគមន៍រុះរើផ្លាកគណបក្សកម្លាំងជាតិចេញឲ្យផុតពីដីមុខផ្ទះគាត់ផង។
ប្រជាពលរដ្ឋឈ្មោះ ឡូញ សារឹម បានបញ្ជាក់ថា មិនតែប៉ុណ្ណោះទេ ឈ្មោះ ជាម សុខុន បានគំរាមថា បើមានការខូចខាត ប៉ះពាល់ស្លាកដែលលើករួចនេះ និងមានបញ្ហាជាមួយគាត់៕