ខេត្តព្រះសីហនុ៖ បុរសម្នាក់តែងតែប្រកបរបរទុច្ចរិត ដើរលួចកាច់ម៉ូតូរបស់អ្នកដទៃ លុះពេលគេកាច់ម៉ូតូរបស់អ្នកដឹកអីវ៉ាន់តាមអនឡាញចុងក្រោយ ក៏ប៉ះចំថ្ងៃអង្សា ត្រូវបានប្រជាពលរដ្ឋតាមទាន់ នាំគ្នាព័ទ្ធចាប់វាយទ្រមខ្លួន កាលពីវេលាម៉ោង៤ និង ១៤នាទីល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១១៧ ស្ថិតក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។េ
បើតាមឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះ និង ចែករំលែកតៗគ្នា នៅតាមបណ្ដាញសង្គម បានឲ្យដឹង ថា កាលពីពេលកន្លងទៅថ្មីៗនេះ ជនសង័្សយធ្លាប់លួចកាច់កម៉ូតូរបស់អ្នកដឹកអីវ៉ាន់ចែកចាយរបស់ក្រុមហ៊ុនអ៊ីហ្គេត បានសម្រេច ហើយបានគេចខ្លួនបាត់។ លុះមកដល់វេលាម៉ោងជាង៤ល្ងាច ថ្ងៃកើតហេតុ ជនសង័្សយ បានចូលទៅធ្វើសកម្មភាព លួចកាច់កម៉ូតូរបស់អ្នកដឹកទំនិញចែកចាយរបស់ក្រុមហ៊ុន Panda បន្ដទៀត។ ប៉ុន្ដែការលួចរបស់ជនសង័្យយម្ដងនេះ បានប៉ះចំថ្ងៃអង្សា ត្រូវបានពលរដ្ឋតាមទាន់ នាំគ្នាព័ទ្ធចាប់បាន វាយតប់ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន នៅមុនពេលប្រគល់ខ្លួនជនសង័្សយទៅឲ្យសមត្ថកិច្ច។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី៕