សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "អ្នកឯងថា អីថាទៅ សំខាន់បក្សប្រជាជនកម្ពុជានៅតែធ្វើបំរើប្រជាជនកម្ពុជា"។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "មន្រ្តីបក្សប្រជាជនកម្ពុជាបានចះុជួយពលរដ្ឋតាមមូលដ្ឋានមិនមែនចះុតែពេលជិតបោះឆ្នោតទេ គឺចះុជាប់ជាមួយពលរដ្ឋ"។
សម្តេចបានបន្តថា "អ្វីដែលពលរដ្ឋបានគាំទ្រដល់បក្សប្រជាជនកម្ពុជា បក្សប្រជាជនកម្ពុជានឹងខិតខំបំរើពលរដ្ឋត្រឡប់ទៅពលរដ្ឋវិញ។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕