សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរកម្លាំងនគរបាលជាតិ ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា

ម្សិលមិញ ម៉ោង 03:04:PM

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងកោតសរសើរ ដល់កម្លាំងនគរបាលជាតិ ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាពិសេសគ្រោះអគ្គិភ័យ នាពេលកន្លងមក។

ការថ្លែងកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ​ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ធ្វើការកើតសរសើរ ចំពោះការត្រៀមលក្ខណៈ និងការចេញប្រតិបត្ដិការកន្លងមក របស់នគរបាលជាតិ សហការជាមួយបណ្ដាអង្គភាពស្ថាប័នផ្សេងៗ នៅក្នុងការសង្គ្រោះគ្រោះមហន្ដរាយ ជាពិសេសតាមអគ្គិភ័យ»។អាចជារូបភាពនៃ 3 នាក់ និង អត្ថបទ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ។

ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។អាចជារូបភាពនៃ 2 នាក់, រថយន្តសង្គ្រោះ និង អត្ថបទសូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវជាខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលត្រូវបានរៀបចំធ្វើឡើង​យ៉ាង​មហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែន​នីមួយៗ ​​របស់កម្លាំង​នគរបាល​ជាតិផងដែរ។

នគរបាល​ជាតិ​ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វិរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ តាម​រយៈ​ព្រះរាជក្រម​លេខ៣៥ នស ចុះ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ១៩៤៥ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​នយោបាយ។អាចជារូបភាពនៃ 4 នាក់ និង អក្សរ​ដែល​និយាយថា 'STPM L POLICE POLICE 2-5015 25016

ដែល​កាលនោះ​ កម្ពុជា​ទទួល​បាន​ឯករាជ្យ​លើក​ទី​មួយ មាន​រយៈពេលជិត​៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី១៨ ខែ​មីនា ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ១៩៤៥ ក្រោយពី​ស្ថិត​ក្រោម​អាណានិគម​បារាំង ៨២ឆ្នាំ។

​កងកម្លាំង​នគរបាល​ជាតិ​ មានតួនាទីរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារ​ណៈ និង​សុវត្ថិភាព​សង្គម ការពារ​សុវត្ថិភាព សណ្ដាប់​ធ្នាប់ នៃ​សកម្មភាព​បាតុកម្ម-កូដកម្ម បញ្ចៀស​នូវ​រាល់​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​បាវចនា​​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ។

បន្ថែមលើនេះ គឺប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្ត​ច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទ​ល្មើស​ព្រៃឈើ ល្បែង​ស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកប​ដោយ​គុណធម៌ -ល-៕អាចជារូបភាពនៃ 4 នាក់, រថយន្តសង្គ្រោះ, រថយន្ត, ផ្លូវ និង អត្ថបទ

ពត័មានពេញនិយម