រាជធានីភ្នំពេញ៖ ស្រ្ដីម្នាក់ បានខឹងអតីតប្ដី នៅតែតាមរករឿង ក្រោយលែងលះគ្នាត្រឹមត្រូវហើយ ក៏ឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យអតីតប្ដីរងរបួស ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង៨ និង ៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចរោងចក្រដំបូលខៀវ តាមផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា បុរសស្រ្ដីទាំង២នាក់នេះ បានចាប់ដៃគ្នាជាប្ដីប្រពន្ធ តែក្រោយមកពួកគេបានរស់នៅមិនចុះសម្រុងគ្នា ទើបឈានដល់ការលែងលះគ្នាដាច់ស្រាច់។ លុះមកដល់វេលាកើតហេតុ បុរសម្នាក់នេះ បានមករករឿងអតីតប្រពន្ធ ទើបឈានដល់មានការប្រើប្រាស់អំពើហិង្សា ដោយបានបណ្ដាលឲ្យបុរសជាអតីតប្ដីរងរបួស។
ក្រោយការកើតមានអំពើហិង្សាបែបនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕