បុរសម្នាក់ ផឹកស៊ីមិនស្គាល់ប្រមាណ ស្រវឹងដេកនៅជាប់កំពែងព្រះបរមរាជវាំង

9 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់បានផឹកស៊ី រហូតស្រវឹងជោកជាំ ដើរទៅមុខលែងរួច ក៏ដេកនៅជាប់នឹងកំពែងព្រះបរមរាជវាំង ហើយត្រូវបានសមត្ថកិច្ចល្បាតទៅប្រទះឃើញ ទើបដាស់ឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ កាលពីវេលាម៉ោង៣ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅតាម្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានផឹកស្រវឹងជោកជាំ រហូតវង្វេងវង្វាន់ស្មារតី ដើរទៅដេក នៅជាប់នឹងកំពែងព្រះបរមរាជវាំង។ លុះពេលមកវេលាកើតហេតុ កម្លាំងសមត្ថកិច្ច បានល្បាតទៅដល់ ក៏ប្រទះឃើញបុរសម្នាក់នេះ កំពុងតែដេកលង់លក់ ទើបពួកគាត់ចូលទៅដាស់ និង សាកសួរ ហើយបានណែនាំដល់បុរសម្នាក់នេះ ឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នោះវិញ ព្រោះខ្លាចជនឆ្លៀតឱកាស បន្លំលួចយកទ្រព្យសម្បត្ដិអស់។

ក្រោយពីមានការណែនាំរបស់សមត្ថកិច្ចរួចហើយ បុរសម្នាក់នេះ ក៏បានធ្វើដំណើរវិលត្រឡប់ ទៅកាន់កន្លែងស្នាក់នៅរបស់គាត់វិញ។ ជាការពិតណាស់ ការផឹកស៊ី ត្រូវចេះស្គាល់ប្រមាណ កុំចេះតែលើកដាច់ៗ ព្រោះវាអាចបង្កឲ្យមានបញ្ហាដល់សុខភាព សេចក្ដីថ្លៃថ្នូរ និង សុវត្ថិភាពផ្ទាល់ខ្លួន។ មួយវិញទៀត បើការបើកបរ ក្រោមឥទ្ធិពលនៃជាតិស្រវឹង ក៏នឹងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និង ខ្លួនឯងថែមទៀតផង៕

ពត័មានពេញនិយម