សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចទើបនឹងចុះហត្ថលេខា លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍ មកបំពេញការនៅមូលដ្ឋាន លើការអប់រំ និងសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស

ម្សិលមិញ ម៉ោង 10:38:AM

អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ថ្មីៗនេះសម្ដេចទើបនឹងចុះហត្ថលេខា លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍ មកបំពេញការនៅមូលដ្ឋានលើការអប់រំ និងវិស័យសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។
សម្ដេចមហាបវរធិបតីបានលើកឡើងទៀតថា សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ចំណែកផ្នែកវិស័យសុខាភិបាល ត្រូវយកចាប់ពីប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។

ការលើកឡើងរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។អាចជារូបភាពនៃ ជើងតម្កល់ និង អត្ថបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្រមួយ ដោយកិច្ចការងារនេះ យើងបានធ្វើយូរហើយតាំងតែពីដើមអណ្ណតិមកម្លេះ ដោយបានគិតគូរនៅការកង្វះវិស័យអទិភាព២យ៉ាងគឺ វិស័យអប់រំ និងវិស័យសុខាភិបាលនៅមូលដ្ឋាន ដូច្នេះយើងរៀបចំនិយាមថ្មីដោយបើកច្រកបន្ថែមទៀត សម្រាប់ជ្រើសរើសអ្នកមានគុណវុឌ្ឍ ចូលក្របខ័ណ្ឌកុងត្រាដូចកិច្ចសន្យា ប៉ុន្ដែជាកិច្ចសន្យាបច្ចេកទេស ដែលយើងគិតគូរពីក្របខណ្ឌបៀវត្ស គិតគូរពីក្របខណ្ឌអត្ថប្រយោជន៍ ស្រដៀងនឹងក្របខណ្ឌ តែមិនមែនក្របខណ្ឌទេ ដោយមិនជាប់ក្នុងលក្ខន្ដិកៈ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ជាតំបូងយើងសាកល្បងលើវិស័យពីនេះ ដោយអនុវត្តន៍ចាប់ផ្ដើមតំបូងលើវិស័យអប់រំ ចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់ថ្នាក់ទី១២, ចំណែកវិស័យសុខាភិបាលចាប់ពីប៉ុស្ដិ៍សុខភាព រហូតដល់ពេទ្របង្អែកស្រុក ព្រោះជួនកាលនៅស្រុក ឬនៅខេត្តដែលខ្វះគ្រូ តែមានអ្នកមានសក្ដានុពលអាចបំពេញការងារបាន ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាការសាកល្បងមួយនៃវិស័យទាំង២នេះ ប្រសិនបើអនុវត្តន៍ទៅដំណើរការល្អប្រសើរ ក្រោយមកយើងនឹងកែសម្រួលបន្ដិចម្ដងៗ មុននឹងអនុវត្តន៍វិស័យផ្សេងៗ។ ការរៀបចំកិច្ចការទាំងនេះឡើង ដើម្បីធានាបរិមាណ និងគុណភាព ដោយមិនអាចធ្វើតែលើរឿងគុណភាពចោលបរិមាណនោះទេ កាលណាគុណភាពតឹងពេកប៉ុន្ដែខ្វះបរិមាណក៏លំបាកដែរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំបាទនេះយាយបែបនេះ តាំងតែពីដើមអណ្ណតិមក ប៉ុន្ដែអ្វីដែលយើងធ្វើនេះ ជាការវិវត្តន៍ គឺយើងនិយាយហើយធ្វើមិននិយាយចោលនោះទេ យើងនិយាយ យើងធ្វើ យើងបានគិតគូរលើមុខងារសាធារណៈ ការប្រជុំជាមួយអន្ដរក្រសួងជាច្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំ និងវិស័យសុខាភិបាល។ ការធ្វើបែបនេះទៅថ្ងៃក្រោយយើងសង្ឃឹមថា ក្របខ័ណ្ឌនៃមន្រ្ដីរាជការរបស់យើង ក៏នឹងប៉ោងធំ  បានជួយដល់មន្រ្ដីរាជការរបស់យើងផងដែរ»៕

ពត័មានពេញនិយម